khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញសួរសុខទុក្ខកងទ័ពប្រចាំទិសទី១ ប្រាសាទព្រះវិហារ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំអតីតសិស្សមិត្តរួមជំនាន់ទី៣ វិទ្យាល័យកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន(Power bank ចំនួន១០, ទឹកឃ្មុំចំនួន១២០ដប) ជូនដល់កងទ័ពជួរមុខទិសទី១ ប្រាសាទព្រះវិហារ ចំនួន១៣នាក់ ដែលមកតំណាងកងឯកភាពចំនួន៥ នៅជួរមុខ។
    ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលជានិច្ចកាលសម្តេចតែងតែព្រួយបារម្មណ៍ពីសុខទុក្ខកងកម្លាំងជួរមុខ ដែលបានឈរជើងយ៉ាងរឹងមាំ ដើម្បីការពារបូរណភាពដែនដី។
    ជាមួយគ្នានេះ លោកជំទាវ សម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហាន មោះមុតរបស់វីរយុទ្ធជន ដែលបាននិងកំពុងលះបង់កម្លាំងកាយ-ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនដល់វីរកងទ័ពដែលឈរជើងនៅជួរមុខទាំងអស់ នៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយឱ្យខាងតែបាន៕

    ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក